ភ្នំពេញក្រោន បន្តរក្សាលទ្ធផលមិនចាញ់សោះ១៣ប្រកួតជាប់គ្នា មុនជួប MOI កំពង់ដេវ៉ា ចុង​សប្ដាហ៍

ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi គ្រូបង្វឹកសញ្ជាតិ​អ៊ុយក្រែន គឺ​ជាក្រុម​តែ​មួយ​ដែល​មិន​ទាន់​ស្គាល់​រស់​ជាតិ​ចាញ់​សោះ នៅការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ( Cambodian Premier League ) រដូវកាលឆ្នាំ២០២៤-២៥ បានបញ្ចប់សប្តាហ៍ទី១៥។


ក្រោយ​យក​ឈ្នះ​ក្រុម​ឡាយហ្វ​ខេត្តព្រះសីហនុ ៣-០ ភ្នំពេញ​ក្រោន នៅ​បន្ត​រក្សាតំណែង​មិន​ទាន់​ចាញ់ ឈរនៅកំពូលតារាង លេង​បាន១៣ប្រកួត ឈ្នះ១០ប្រកួត និងស្មើ៣ មាន ៣៣ពិន្ទុក្នុងដៃ ស្មើជាមួយព្រះខ័នរាជស្វាយរៀង ឈរ​លេខ២ លេង​បាន​ ១៤ប្រកួត ឈ្នះ១១ប្រកួត ចាញ់៣ប្រកួត។


លទ្ធផល១៣ប្រកួត​របស់​ភ្នំពេញក្រោន ស្មើបឹង​កេត ០-០ ស្មើ​កងយោធពលខេមរភូមិន្ទ ១-១ ឈ្មះឡាយ ខេត្តព្រះសីហនុ ៤-៣ ឈ្នះ MOI kompong Dewa ១-០ ឈ្នះស្វាយរៀង ៣-២ ឈ្នះគិរីវង់ ៤-១ ឈ្នះអាយអេសអាយ ៤-២ ស្មើវិសាខា ១-១ និងឈ្នះណាហ្គាវើលដ៍ ១-០ ឈ្នះអង្គរថាយហ្គឺរ ៣-០ ឈ្នះបឹងកេត ១-០ ឈ្នះ​កងយោធពលខេមរភូមិន្ទ ៣-២ និងឈ្នះឡាយហ្វ ខេត្តព្រះសីហនុ ៣-០៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News